តើអ្នកមានដឹងទេថា សាឡាត់សងផ្ទុកទៅដោយជាតិដែក ច្រើនជាងស្ពៃស្ពីណាច់ (Spinach) និង ផ្ទុកវីតាមីន C ច្រើនជាងក្រូចឆ្មា និងក្រូចពោធិ៍សាត់? នេះពិតជាអស្ចារ្យណាស់មែនទេ?
កំពូលបន្លែមួយនេះផ្ទុកទៅដោយសារជាតិចិញ្ចឹមល្អដល់សុខភាពរាប់មិនអស់ និងអាចព្យាបាលជំងឺជាច្រើនមុខ ប៉ុន្តែរឿងអាក្រក់គឺថា មនុស្សសឹងមួយផែនដីបានបំភ្លេចវាចោលស្ទើរតែទាំងស្រុងទៅហើយ។ បន្លែនេះមានប្រភពចេញពីតំបន់អឺរ៉ាស៊ី (អឺរ៉ុបនិងអាស៊ី) ប៉ុន្តែសព្វថ្ងៃបន្លែនេះដុះពាសពេញពិភពលោក នៅទីណាក៏អាចរកបានដែរ។
ការសិក្សាថ្មីៗនេះបានបង្ហាញថា វាជាកំពូលបន្លែដ៏អស្ចារ្យដែលមានសុខភាពល្អបំផុតក្នុងពិភពលោក។ លោកអ្នកច្បាស់ជាសួរខ្លួនឯងថា ហេតុអ្វី? លោកអ្នកគួរដឹងថា សាឡាត់សងអាចបញ្ឈប់និងបន្ថយសម្ពាធអុកស៊ីតកម្ម និងបង្កើនប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម។ បន្ថែនេះអាចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដូចជា បន្សុទ្ធឈាម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជំរុញចំណង់អាហារ និងបន្សាបជាតិពុលពីរាងកាយទាំងមូល។
0 comments:
Post a Comment