ការឈឺចុកចាប់សាច់ដុំជើងឬដៃគឺជាការកន្ត្រាក់សាច់ដុំភ្លាមៗ ដែលកើតឡើងនៅពេលសាច់ដុំប៉ះនឹងកម្លាំង និងពុំបានសម្រាកគ្រប់គ្រាន់ ដោយសារតែការធ្វើចលនាឥតឈប់របស់មនុស្ស។
ការចុកដៃជើងនេះអាចកើតឡើងផងដែរ នៅពេល៖
- លោកអ្នកហាត់ប្រាណដោយពុំផឹកទឹកគ្រប់គ្រាន់។
- លោកអ្នកខ្វះជាតិរ៉ែ ដូចជាកាល់ស្យ៉ូម និងប៉ូតាស្យ៉ូម។
- លោកអ្នកមានបញ្ហាលំហូរឈាម។
- លោកអ្នកហាត់ប្រាណដោយពុំផឹកទឹកគ្រប់គ្រាន់។
- លោកអ្នកខ្វះជាតិរ៉ែ ដូចជាកាល់ស្យ៉ូម និងប៉ូតាស្យ៉ូម។
- លោកអ្នកមានបញ្ហាលំហូរឈាម។
ជាមួយរូបមន្តទឹកបន្លែធម្មជាតិខាងក្រោម លោកអ្នកនឹងលែងបារម្ភអំពីបញ្ហានេះតទៅទៀតជាមិនខាន។
* គ្រឿងផ្សំ៖
- ស្ពៃចិន ឬខិនឆាយធំ (Celery) ១ ក្តាប់
- ត្រសក់ ១ កំណាត់
- ទឹក ១ កែវ (២០០ មិល្លីលីត្រ)
- ស្ពៃចិន ឬខិនឆាយធំ (Celery) ១ ក្តាប់
- ត្រសក់ ១ កំណាត់
- ទឹក ១ កែវ (២០០ មិល្លីលីត្រ)
* របៀបធ្វើ៖
ចិតសំបកត្រសក់ រួចកាត់ជាកង់ៗ បន្ទាប់មកដាក់វាចូលម៉ាស៊ីនក្រឡុកជាមួយស្ពៃចិន និងទឹកមួយកែវ។ កិនរហូតទាល់តែបានទឹកបន្លែ។ ផឹកវានៅមុនពេលធ្វើសកម្មភាពរាងកាយ។ មនុស្សវ័យកណ្តាល និងវ័យចំណាស់គួរពិសាវាឱ្យបានជាប្រចាំ៕
ចិតសំបកត្រសក់ រួចកាត់ជាកង់ៗ បន្ទាប់មកដាក់វាចូលម៉ាស៊ីនក្រឡុកជាមួយស្ពៃចិន និងទឹកមួយកែវ។ កិនរហូតទាល់តែបានទឹកបន្លែ។ ផឹកវានៅមុនពេលធ្វើសកម្មភាពរាងកាយ។ មនុស្សវ័យកណ្តាល និងវ័យចំណាស់គួរពិសាវាឱ្យបានជាប្រចាំ៕
ប្រភព៖ steptohealth
0 comments:
Post a Comment