យោងតាមក្បួនថ្នាំចិនសែ ផ្សិតលីងជឺ ឬខ្មែរហៅថា ផ្សិតនាគរាជមានគុណសម្បត្តិព្យាបាលជំងឺជាច្រើនដូចជា បញ្ចុះខ្លាញ់ក្នុងឈាម បន្ថយជាតិអាស៊ីតក្នុងខ្លួន ព្យាបាលផ្តាសាយ ជំរុញប្រព័ន្ធភាពស៊ាំ កាត់បន្ថយស្ត្រេស៍ និងជាពិសេសគឺព្យាបាលជំងឺថ្លើមប្រភេទ B។
ចិនជាប្រទេសសម្បូរអ្នកកើតថ្លើមជាងគេ ប៉ុន្តែដោយសារផ្សិតលីងជឺដ៏ពូកែស័ក្តិសិទ្ធនេះ ទើបប្រជាជនគេអាចព្យាបាលជំងឺនេះជាសះស្បើយឡើងវិញ នេះបើផ្អែកតាមសម្តីគ្រូថ្នាំចិនសែដ៏ពូកែម្នាក់ឈ្មោះថា លោក ហុង។ ខាងក្រោមនេះគឺជារូបមន្តឆុងតែដើម្បីព្យាបាលជំងឺថ្លើមប្រភេទ B។
* គ្រឿងផ្សំ
- ផ្សិតលីងជឺក្រៀម
- ផ្សិតលីងជឺក្រៀម
- ទឹកពុះមួយប៉ាន់
* របៀបធ្វើ៖
- ដាំទឹកមួយប៉ាន់ឱ្យពុះ
- រួចបង់ផ្សិតលីងជឺក្រៀម១ដុំចូល ហើយប្រសិនបើផ្សិតនោះធំពេក គួរកាច់ពាក់កណ្តាលសម្រាប់ឆុងបានហើយ។
- ពេលឆុងម្តងហើយ លោកអ្នកអាចឆុងម្តងទៀតបានរហូតទាល់តែអស់ជាតិ។
- ដាំទឹកមួយប៉ាន់ឱ្យពុះ
- រួចបង់ផ្សិតលីងជឺក្រៀម១ដុំចូល ហើយប្រសិនបើផ្សិតនោះធំពេក គួរកាច់ពាក់កណ្តាលសម្រាប់ឆុងបានហើយ។
- ពេលឆុងម្តងហើយ លោកអ្នកអាចឆុងម្តងទៀតបានរហូតទាល់តែអស់ជាតិ។
* របៀបប្រើ
- ពិសាវារាល់ថ្ងៃ ប៉ុន្មានប៉ាន់ក៏បាន អាស្រ័យលើថាតើវាអស់ជាតិហើយឬនៅ។
- ពិសារហូតទាល់តែជំងឺថ្លើម B ជាសះស្បើយ។
- ពិសាវារាល់ថ្ងៃ ប៉ុន្មានប៉ាន់ក៏បាន អាស្រ័យលើថាតើវាអស់ជាតិហើយឬនៅ។
- ពិសារហូតទាល់តែជំងឺថ្លើម B ជាសះស្បើយ។
ចំណាំ៖ ផ្សិតនេះមាននៅស្រុកខ្មែរយើងដែរ ហើយកុំទិញពីវៀតណាមព្រោះជាផ្សិតបណ្តុះ ដែលគ្មានគុណសម្បត្តិពីធម្មជាតិ ដូចផ្សិតលីងជឺដុះតាមតំបន់ព្រៃក្នុងប្រទេសកម្ពុជានោះទេ។ តាមដឹងផ្សិតនេះមានពីរប្រភេទ ប្រភេទមានជើងតម្លៃ ៣០ ដុល្លារឯណោះក្នុងមួយគីឡូក្រាម រីឯផ្សិតអត់ជើងមួយគីឡូក្រាមតម្លៃ ២០ ដុល្លារ៕ ខ្មែររីដ
0 comments:
Post a Comment