Thursday, June 16, 2016

លំហាត់ប្រាណ សំរាប់អ្នករវល់​ មិនសូវមានពេលច្រើន

# លំហាត់ប្រាណសំរាប់អ្នករវល់ច្រើន
រវល់ធ្វើការ? គ្មានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ? ឥលូវនេះអ្នកអាចពិនិត្យមើល ពេលវេលា ដែលសេសសល់របស់អ្នក រួចធ្វើការហាត់ប្រាណ ដើម្បីសុខភាពល្អទាំងអស់គ្នា។ តោះចាំអីទៀត បញ្ចូលការហាត់ប្រាណទាំងនេះ ទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅ!
ចំនាយពេលត្រឹមតែ ១នាទីជាមួយ របៀបហាត់ប្រាណខាងក្រោមនេះ ដើម្បីសុខភាពសម្រាប់អ្នកមានពេលវេលាតិច ៖
១. កម្លាំងងើបចុះឡើង
ឈរដាក់ជើង អោយធំជាងស្មា អង្គុយចុះហើយដាក់ដៃនៅលើឥដ្ឋ ខាងមុខចុងជើង។
លោត ឬដើរដោយដាក់ជើងត្រឡប់ក្រោយជាប់គ្នាឲ្យចំកណ្តាល  រក្សារាងកាយរបស់អ្នកឲ្យត្រង់ ដោយរឹតបន្តឹងក្បាលពោះ បន្ទាប់មករាប់ពី ១ ដល់ ៨។
ធ្វើការងើបខ្លួនចុះឡើងឲ្យបាន២ដង (បើសិនជាអាច ប្រើចុងជើងរបស់អ្នក ឬក៏ប្រើជង្គង់របស់អ្នក) លោត ឬដើរដោយដាក់ជើងទៅជិតដៃវិញ ត្រឡប់ទៅស្ថានភាពទី១វិញ បន្ទាប់មកក្រោកឈរឡើង។ ធ្វើចលនាទាំងអស់នេះឡើងវិញឲ្យបាន៤ដងបន្ថែមទៀត។
២. ក្បាច់ Superman
ក្រាបដោយប្រើពោះរបស់អ្នក លាតដៃឲ្យត្រង់ពីលើក្បាល និងដាក់ជើងអោយត្រង់ដូចគ្នា។ លាតសន្ធឹងរាងកាយរបស់អ្នក, ពត់ឆ្អឹងគូទដើម្បីការពារឆ្អឹងខ្នងផ្នែកខាងក្រោមរបស់អ្នក ហើយលើកដៃនិងជើងនៅក្នុងពេលជាមួយគ្នា។ ធ្វើបែបនេះអោយបាន ១០ វិនាទី។ 
៣. ជិះកង់
ដេកដាក់ដៃនៅពីក្រោយក្បាល, លើកជើងឡើងលើ, រួចបត់ជង្គង់អោយបានទៅជាមុំ ៩០ ដឺក្រេ។ ងើបក្បាលនិងស្មាឲ្យផុតបន្តិចពីកម្រាល។ បង្វិលដងខ្លួន អោយស្មាឆ្វេងតម្រង់ទៅជង្គង់ខាងស្ដាំ។ នៅពេលជាមួយគ្នានោះ ដាក់ជើងឆ្វេងអោយត្រង់ និងអោយបានទាប។ ធ្វើបែបនេះអោយបានម្ខាង ១០ដងទាំងសងខាង។
សូមមើលរូបភាពខាងក្រោម៖

ប៉ុន្តែវាជាការល្អ ប្រសិនបើអ្នកចំណាយពេលបានច្រើនជាងនេះបន្តិច។ ខាងក្រោមនេះ ជារបៀបហាត់ប្រានដែលកាន់តែមានភាពងាយស្រួល ប្រសិនបើអ្នក៖
# មានពេល ១០នាទី
រៀងរាល់មួយនាទីនៃសកម្មភាពការធ្វើលំហាត់ប្រាណ ១០ នាទី អាចធ្វើអោយរាងកាយមានភាពខុសគ្នាយ៉ាងខ្លាំង។ អ្នកអាចរត់ ជិះកង់ ឬក៏ហែលទឹក ទោះបីជាវាហាក់ដូចជាមិនគ្រប់គ្រាន់ក៏ដោយ។ ក្នុងការសិក្សាមួយ ពីអ្នកដែលលើសទម្ងន់, អ្នកស្ម័គ្រចិត្តធ្វើការហាត់ប្រាណទាំងនេះសាកល្បង ១០នាទី បីដងក្នុងមួយសប្ដាហ៍ - សរុបមកមានចំនួន ៣០ នាទីនៃការធ្វើលំហាត់ប្រាណនៅរៀងរាល់សប្តាហ៍។ បន្ទាប់ពី រយៈពេលប្រាំមួយសប្តាហ៍កន្លងផុត អ្នកស្ម័គ្រចិត្ត កើនឡើងការស៊ូទ្រាំរបស់គេ ១២ ភាគរយ។ ជាហេតុនាំអោយពូកគេ មានទឹកចិត្តហាត់ប្រាណបានត្រឹមត្រូវ និងប្រសើរជាងមុនសំរាប់រាងកាយនិងសុខភាព។

ប្រភព៖ Health | NYTimes

0 comments:

Post a Comment