អ្នកខ្វះជាតិដែក ច្រើនកើតរោគសញ្ញាអស់កម្លាំង ឬបាក់កម្លាំង។ ពិសេស ស្ថានភាពខ្វះដែកអាចបណ្តាលឱ្យកើតជំងឺខ្វះឈាម, រោគផ្លូវចិត្ត និងរាល់បញ្ហាអំពីបេះដូង។អ្នកជំនាញការ បានបញ្ជាក់ ថាការខ្វះជាតិដែក ជាភាពច្របូកច្របល់ជីវជាតិ មានលក្ខណៈទូទៅលើពិភពលោក។តាមការប៉ាន់ ស្មានរបស់ អង្គការសុខភាពពិភពលោក ( WHO) បច្ចុប្បន្ន មានមនុស្សប្រមាណ ២ពាន់លាននាក់ ស្មើនឹងប្រមាណ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ត្រូវខ្វះឈាមដោយសារខ្វះជាតិដែក។
ដើម្បីទប់ស្កាត់ស្ថានភាព សរីរាង្គ ខ្វះជាតិដែក អ្នកអាចទទួលទានអាហារសម្បូរជាតិដែក ដូចជា សាច់ក្រហម, ផ្នែកក្រហមនៃស៊ុត, ថ្លើម, សណ្តែក… ឬទទួលទានថ្នាំជាតិដែក។ ប៉ុន្តែរឿងសំខាន់ដែលមនុស្សគ្រប់រូប ត្រូវចងចាំ គឺមានភ្នាក់ងារមួយ ចំនួន (រួមមានអាហារមួយចំនួន) អាចបង្កឥទ្ធិពលដល់លទ្ធភាពស្រូបយកជាតិដែករបស់សរីរាង្គ។អ្នកជំនាញការ បានបញ្ជាក់ថា ដើម្បីធានាសរីរាង្គស្រូបយកជាតិដែកបានល្អ,អ្នកត្រូវអនុវត្តដូចខាងក្រោមនេះ៖
– ចៀសវាងទទួលទានតែ ឬស្រាទំពាំងបាយជូរក្នុងរង្វង់១ម៉ោងមុន និងក្រោយពេលទទួលទានប្រភពបំពេញជាតិដែក។ ព្រោះសារជាតិ tannin នៅក្នុងភេសជ្ជៈទាំងពីរនេះ អាចរារាំងការស្រូបយកជាតិដែករបស់សរីរាង្គ។ ទន្ទឹមនោះ សារជាតិហ្វូសហ្វ័រក្នុងភេសជ្ជៈ មានហ្គាស ក៏ទប់ស្កាត់សរី រាង្គស្រូបយកជាតិដែក។
– គួរទទួលទានទឹកដោះគោ ១ ម៉ោងមុន និងក្រោយពេលទទួលទានអាហារផ្ទុកជាតិដែក ព្រោះទឹកដោះគោ ១កែវធំ (ផ្ទុក១៦៥ មិល្លីក្រាមកាល់ ស្យូម) អាចធ្វើឱ្យការស្រូបយកជាតិដែកចូលក្នុងសរីរាង្គ ថយចុះជាងពាក់កណ្តាល។ ទន្ទឹមនឹងនោះ ពពួកអាហារ ត្រូវបានកែច្នៃពីប៊័រ ទឹកដោះ ឬប្រភពបំពេញកាល់ស្យូម ក៏ធ្វើឱ្យសរីរាង្គ ជួយការលំបាកក្នុងការស្រូបជាតិដែកដែរ។
– សារជាតិ phytate មាននៅក្នុងពពួកធញ្ញជាតិនៅទាំងគ្រាប់ ក៏អាចបង្កការរារាំងការស្រូបយកជាតិដែកចូលសរីរាង្គ។ អាស្រ័យហេតុនោះ អ្នកគួរទទួលទានប្រភពបំពេញជាតិដែក ១ម៉ោង ក្រោយពេលទទួលទានគ្រាប់ធញ្ញជាតិ។
– វីតាមីន C ជួយសរីរាង្គស្រូបយកជាតិដែក ងាយស្រួលពីអាហារសឹងតែទាំងអស់។ ដូច្នេះអ្នកគួរទទួលទានទឹកក្រូចច្របាច់ ពេលបំពេញជាតិដែកឱ្យសរីរាង្គ។ អ្នកក៏អាចទទួលទានផ្លែប៉ោម ស្វាយ ឬម្នាស់ជំនួសទឹកក្រូចបានដែរ។
– ចៀសវាងចម្អិនអាហារមានជាតិដែកយូរពេក ព្រោះនឹងធ្វើឱ្យបាត់បង់ប្រភពសារជាតិនេះយ៉ាងច្រើន។
– អ្នកត្រូវដឹងថា មានថ្នាំមួយចំនួន ក៏អាចរារាំងការស្រូបយកជាតិដែកចូលទៅក្នុងសរីរាង្គ ឬជាតិដែក អាចបង្កការលំបាកឱ្យសរីរាង្គក្នុងការស្រូបយកថ្នាំផ្សេងៗ៕
ប្រភព៖ iknow
0 comments:
Post a Comment