អំឡុងពេលដែលក្នុងពោះគ្មានចំណីអាហារ ឬកំពុងហត់ហេវយ៉ាងខ្លាំង មិនគួរទទួលទានអាហារមួយចំនួន ព្រោះអាចធ្វើឱ្យគ្រោះថ្នាក់ ដែលនឹងកើតឡើងទៅលើរាងកាយ។ ខាងក្រោមនេះជាអាហារមួយចំនួនដែលស្ថិតនៅក្នុងបំរាម ៖
-អាហារ បំរាមទី១ គឺទឹកដោះគោ និងទឹកសណ្តែកៈ ទឹកដោះគោ ឬទឹកសណ្តែកជាប្រភេទភេសជ្ជៈម្យ៉ាងសំបូរដោយប្រូតេអ៊ីន ដែលជាផលប៉ះពាល់យ៉ាងខ្លាំង ក្នុងពេលក្រពះមានសារធាតុអាហារប្រភេទម្សៅ។
-អាហារបំរាមទី២ ផ្លែចេកៈ ផ្លែកចេកជាអាហារសំបូរដោយសារធាតុម៉ាញ៉េស្យូម។ ការបរិភោគចេក ខណៈពេលកំពុងហត់ហេវ ឬពោះទទេគ្មានចំណី នឹងបង្កនូវបរិមាណម៉ាញ៉េស្យូមនៅក្នុងឈាមឡើងខ្ពស់ បាត់បង់លំនឹងនៃកាល់ស្យូម និងម៉ាញ៉េស្យូម ជាការរារាំងដំណើរការសរសៃឈាមបេះដូង។
-អាហារបំរាមទី៣ គឺបង្អែម រួមទាំងទឹកក្រូច និងស្ករសូកូឡាៈ ប្រសិនបើទទួលទាន ខណៈពេលក្នុងពោះគ្មានចំណីអាហារនោះ នឹងបង្កឱ្យប្រូតេអ៊ីនប្រមូលផ្តុំជាមួយស្ករ ប៉ះពាល់ដល់ការស្រូបយកប្រូតេអ៊ីនគ្រប់ប្រភេទ និងកាត់បន្ថយសមត្ថភាពដំណើរការនៃប្រព័ន្ធឈាម និងតំរង់នោម។
-អាហារបំរាមទី៤ គឺតែៈ ទឹកតែចាស់ធ្វើឱ្យអាស៊ីដអំបិលក្នុងទឹករំលាយអាហារក្នុងក្រពះ សាប បង្កឱ្យដំណើរការនៃប្រព័ន្ធរំលាយអាហារថយចុះ និងកើតមានអាការញ័របេះដូង វិលមុខ និងសាច់ដុំដៃជើងចុះខ្សោយគ្មានកំលាំង។
-អាហារបំរាមទី៥ គឺខ្ទឹមៈ ខ្ទឹមជាប្រភេទគ្រឿងផ្សំដ៏មានឥទ្ធិពលធ្វើឱ្យក្រពះទទួលរងនូវ ការឈឺចុកចាប់ និងរលាកក្រពះដ៏ធ្ងន់ធ្ងរ។ យកល្អលោកអ្នកមិនគួរបណ្តែតបណ្តោយឱ្យពោះនៅទំនេរគ្មានអាហារនោះ ឡើយ គួរតែបរិភោគឱ្យបានគ្រប់គ្រាន់នឹងទៀងទាត់៕

ប្រភព៖ iknow
0 comments:
Post a Comment