ប្រជាពលរដ្ឋភាគច្រើន ប្រហែលមិនទាន់ដឹង ពីសារៈសំខាន់នៃអំបិលមានវិសាលសំខាន់យ៉ាងណានោះទ្បើយ ការពិតអំបិល មានសារៈសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋខ្លាំងណាស់។
ជាក់ស្តែងការសិក្សាមួយបានរកឃើញថា ភាពជំនួសឲ្យការផឹកកាហ្វេ ឬញ៉ាំអាហារពេលព្រឹក សូមព្យាយាមផឹកទឹកអំពិតមួយកែវ នៅពេលពោះទទេជារៀងរាល់ថ្ងៃ។ អនុវត្តវិធីនេះនៅមុនពេលដែលអ្នកចេញទៅធ្វើការ និងញ៉ាំអាហារពេលព្រឹក កន្លះម៉ោង ឬមួយម៉ោង។ អ៊ីយ៉ុងវិជ្ជមាននៃម៉ូលេគុលអំបិល ចងជាមួយនឹងអ៊ីយ៉ុងអវិជ្ជមាននៃម៉ូលេគុលទឹក នឹងច្រាសមកវិញ។ ទឹកនេះនឹងក្លាយជាឱសថដែលជួយឲ្យអ្នកមានសុខភាពល្អ។
អំបិលសម្បូរទៅដោយជាតិសូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស៊ីលីកូន ប្រាក់ និងមាស ដែលវាមានសមត្ថភាពអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ និងបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់ពោះវៀន។
ការសិក្សាដដែលបានឲ្យដឹងថា អំបិលអាចជួយក្នុងការធ្វើឲ្យក្រពេញទឹកមាត់ ដែលបញ្ចេញអង់ស៊ីមបំលែង ទៅជាម្សៅ និង glycogen ទៅជាស្ករសាមញ្ញ។ ពួកវាបានរួមចំណែកយ៉ាងសំខាន់ដល់ការបំបែកអាហារ និងសម្រួលដល់ការរំលាយអាហារថែមទៀត។
ទឹកអំបិលអាចជួយឲ្យអ្នកគេងលក់បានល្រួល និងគេចផុតពីការកើតជំងឺគេងមិនលក់។ មិនតែប៉ុណ្ណោះអំបិលជារ៉ែធម្មជាតិ ដែលមានសមត្ថភាពកាត់បន្ថយប្រព័ន្ធប្រសាទ និងកាត់បន្ថយកម្រិតនៃអរម៉ូន ស្ត្រេស ដែលជាហេតុធ្វើឲ្យអ្នកគ្មានភាពតានតឹង។
លើសពីនេះទៅទៀត ជំងឺពុកឆ្អឹងដែលបានកើតឡើងនៅពេលដែលខ្លួនអ្នកប្រើប្រាស់កាល់ស្យូម និងសារធាតុរ៉ែអស់ពីឆ្អឹង ទឹកអំបិលនឹងបំពេញឡើងវិញ ដូច្នេះជំងឺពុកឆ្អឹងត្រូវបានការពារ។ សម្រាប់ស្បែកវិញ គឺមានសុខភាពល្អ មានភាពស្រស់ថ្លា មានភាពបត់បែន ពេលដែលអ្នកចិញ្ចឹមវាជាមួយនឹងទឹកអំបិលបានទៀងទាត់៕
សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ www.HealthCambodia.com
អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥
0 comments:
Post a Comment