This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 16, 2016

តើអ្នកចង់បានកូនភ្លោះមែនទេ? អានអត្ថបទនេះហើយ អ្នកនឹងដឹងពីវិធីសាស្ត្រ

តើអ្នកចង់បានកូនភ្លោះមែនទេ? អានអត្ថបទនេះហើយ អ្នកនឹងដឹងពីវិធីសាស្ត្រ

មានគូរស្វាមីភរិយាជា ច្រើនប្រថ្នាចង់បានកូនភ្លោះ តែពួកគេមិនអាចទទួល បានដូចការរំពឹងទុកនោះទេ។ បើតាមស្ថិតិរបស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានបង្ហាញថា ក្នុងចំណោមប្រជាជនទាំងអស់ ក្នុងពិភពលោកអ្នកគឺមានត្រឹមតែ ៣% ប៉ុណ្ណោះដែលមានកូនភ្លោះ។ ៣% គឺជាអត្រាមួយដែលទាបបំផុត ហើយអត្រានេះកាន់តែឆ្លាប់ទាបទៅទៀតក្នុងករណី ដែលលោកអ្នកឆ្លាប់បង្កកំណើត កូនភ្លោះម្តងរួចហើយ តែធ្វើឲ្យទារកទើបបង្កកើតថ្មីនេះ បាត់បង់ទៅវិញដោយប្រការណាមួយ។
ហើយក្នុងករណីដែលស្រ្តី មានផ្ទៃពោះពេលមានអាយុច្រើន( ៤៥ ឆ្នាំ) គឺអត្រានៃការមានកូនភ្លោះខ្ពស់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាពបានពន្យល់ថា កត្តាខាងក្រោមនេះអាចជួយបង្កើឱកាសមានកូនភ្លោះបាន៖
+ ទទួលទានវីតាមីនឲ្យបានច្រើន។
+ អ្នកដែលមិនសូវទទួលបាន ការចិញ្ចឹមបីបាច់ខ្ពស់ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់។
+ ទទួលទានជាតិអាស៊ីតហ្វូលិកឲ្យបានច្រើន(អាចរកទិញបាននៅតាមហាងលក់ថ្នាំពេទ្យ) តែកុំទទួលទានឲ្យលើសពី ១០០០ មីលីក្រាម ក្នុង ១ ថ្ងៃ។
+ អ្នកដែលស្គម ឬអ្នកដែលកង្វះអាហាររូបត្ថម្ភ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់។
+ ពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីរបបអាហារ និងការរក្សាទម្ងន់ខ្លួនដែលអាចប្រឈមនិងការមានកូនភ្លោះ។
+ ស្ត្រីដែលញ៉ាំផលិតផលធ្វើពីទឹកដោះសត្វច្រើនក៏អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់ដែរ។
+ ការញ៉ាំទឹកដោះគោ និងដំឡូងជ្វាច្រើនក៏អាចជួយលោកអ្នកមានដែរ។
ចំណាំ៖ សូមបញ្ជាក់ជូនថា មនុស្សម្នាក់ៗមានសុខភាព រាងកាយមិនដូចគ្មាទេ ដូចនេះដើម្បីរក្សាបានសុវត្ថិភាពទាំងម្តាយ និងទារក ទាមទាឲ្យលោកអ្នកត្រូវតែធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ជំនាញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តអនុវត្តវិធីណាមួយ៕
ប្រភព៖ whatsupkhmer

ល្បិច​ជួយ​ឱ្យ​សរីរាង្គ​ស្រូបយក​ជាតិ​ដែក​ល្អ​បំផុត​

ល្បិច​ជួយ​ឱ្យ​សរីរាង្គ​ស្រូបយក​ជាតិ​ដែក​ល្អ​បំផុត​

អ្នកខ្វះជាតិដែក ច្រើនកើតរោគសញ្ញាអស់កម្លាំង ឬបាក់កម្លាំង។ ពិសេស ស្ថានភាពខ្វះដែកអាចបណ្តាលឱ្យកើតជំងឺខ្វះឈាម, រោគផ្លូវចិត្ត និងរាល់បញ្ហាអំពីបេះដូង។អ្នកជំនាញការ បានបញ្ជាក់ ថាការខ្វះជាតិដែក ជាភាពច្របូកច្របល់ជីវជាតិ មានលក្ខណៈទូទៅលើពិភពលោក។តាមការប៉ាន់ ស្មានរបស់ អង្គការសុខភាពពិភពលោក ( WHO) បច្ចុប្បន្ន មានមនុស្សប្រមាណ ២ពាន់លាននាក់ ស្មើនឹងប្រមាណ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ត្រូវខ្វះឈាមដោយសារខ្វះជាតិដែក។
ដើម្បីទប់ស្កាត់ស្ថានភាព សរីរាង្គ ខ្វះជាតិដែក អ្នកអាចទទួលទានអាហារសម្បូរជាតិដែក ដូចជា សាច់ក្រហម, ផ្នែកក្រហមនៃស៊ុត, ថ្លើម, សណ្តែក… ឬទទួលទានថ្នាំជាតិដែក។ ប៉ុន្តែរឿងសំខាន់ដែលមនុស្សគ្រប់រូប ត្រូវចងចាំ គឺមានភ្នាក់ងារមួយ ចំនួន (រួមមានអាហារមួយចំនួន) អាចបង្កឥទ្ធិពលដល់លទ្ធភាពស្រូបយកជាតិដែករបស់សរីរាង្គ។អ្នកជំនាញការ បានបញ្ជាក់ថា ដើម្បីធានាសរីរាង្គស្រូបយកជាតិដែកបានល្អ,អ្នកត្រូវអនុវត្តដូចខាងក្រោមនេះ៖
– ចៀសវាងទទួលទានតែ ឬស្រាទំពាំងបាយជូរក្នុងរង្វង់១ម៉ោងមុន និងក្រោយពេលទទួលទានប្រភពបំពេញជាតិដែក។ ព្រោះសារជាតិ tannin នៅក្នុងភេសជ្ជៈទាំងពីរនេះ អាចរារាំងការស្រូបយកជាតិដែករបស់សរីរាង្គ។ ទន្ទឹមនោះ សារជាតិហ្វូសហ្វ័រក្នុងភេសជ្ជៈ មានហ្គាស ក៏ទប់ស្កាត់សរី រាង្គស្រូបយកជាតិដែក។
– គួរទទួលទានទឹកដោះគោ ១ ម៉ោងមុន និងក្រោយពេលទទួលទានអាហារផ្ទុកជាតិដែក ព្រោះទឹកដោះគោ ១កែវធំ (ផ្ទុក១៦៥ មិល្លីក្រាមកាល់ ស្យូម) អាចធ្វើឱ្យការស្រូបយកជាតិដែកចូលក្នុងសរីរាង្គ ថយចុះជាងពាក់កណ្តាល។ ទន្ទឹមនឹងនោះ ពពួកអាហារ ត្រូវបានកែច្នៃពីប៊័រ ទឹកដោះ ឬប្រភពបំពេញកាល់ស្យូម ក៏ធ្វើឱ្យសរីរាង្គ ជួយការលំបាកក្នុងការស្រូបជាតិដែកដែរ។
– សារជាតិ phytate មាននៅក្នុងពពួកធញ្ញជាតិនៅទាំងគ្រាប់ ក៏អាចបង្កការរារាំងការស្រូបយកជាតិដែកចូលសរីរាង្គ។ អាស្រ័យហេតុនោះ អ្នកគួរទទួលទានប្រភពបំពេញជាតិដែក ១ម៉ោង ក្រោយពេលទទួលទានគ្រាប់ធញ្ញជាតិ។
– វីតាមីន C ជួយសរីរាង្គស្រូបយកជាតិដែក ងាយស្រួលពីអាហារសឹងតែទាំងអស់។ ដូច្នេះអ្នកគួរទទួលទានទឹកក្រូចច្របាច់ ពេលបំពេញជាតិដែកឱ្យសរីរាង្គ។ អ្នកក៏អាចទទួលទានផ្លែប៉ោម ស្វាយ ឬម្នាស់ជំនួសទឹកក្រូចបានដែរ។
– ចៀសវាងចម្អិនអាហារមានជាតិដែកយូរពេក ព្រោះនឹងធ្វើឱ្យបាត់បង់ប្រភពសារជាតិនេះយ៉ាងច្រើន។
– អ្នកត្រូវដឹងថា មានថ្នាំមួយចំនួន ក៏អាចរារាំងការស្រូបយកជាតិដែកចូលទៅក្នុងសរីរាង្គ ឬជាតិដែក អាចបង្កការលំបាកឱ្យសរីរាង្គក្នុងការស្រូបយកថ្នាំផ្សេងៗ៕
ប្រភព៖ iknow

អាហារ​ដែល​ហាម​ឃាត់​ក្នុង​ពេល​កំពុង​ហត់​ហេវ

អាហារ​ដែល​ហាម​ឃាត់​ក្នុង​ពេល​កំពុង​ហត់​ហេវ

អំឡុង​ពេល​ដែល​ក្នុង​ពោះ​គ្មាន​ចំណី​អាហារ ឬ​កំពុង​​ហត់​ហេវ​យ៉ាង​​ខ្លាំង ​មិន​គួរ​ទទួល​ទាន​អាហារ​​​មួយ​ចំនួន ព្រោះ​អាច​ធ្វើ​ឱ្យ​គ្រោះ​​ថ្នាក់​ ដែល​នឹង​កើត​ឡើង​ទៅ​លើរាង​កាយ។ ខាង​ក្រោម​នេះ​ជា​​អាហារ​មួយ​ចំនួន​​​ដែល​ស្ថិត​នៅ​ក្នុង​បំរាម ៖
-អាហារ ​បំរាម​ទី​១ គឺ​ទឹក​ដោះ​​​គោ និង​​ទឹក​​សណ្តែកៈ ទឹក​ដោះ​គោ ឬ​ទឹក​សណ្តែក​ជា​​ប្រភេទ​ភេសជ្ជៈ​ម្យ៉ាង​សំបូរ​ដោយ​ប្រូ​តេ​អ៊ីន ​ដែល​ជា​​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ក្នុង​ពេល​ក្រពះ​មាន​សារ​ធាតុ​អាហារ​ប្រភេទ​ម្សៅ។
-អាហារ​បំរាម​ទី​២ ផ្លែ​ចេកៈ ផ្លែក​ចេក​ជា​អាហារ​សំបូរ​ដោយ​សារ​ធាតុ​ម៉ាញ៉េ​ស្យូម។ ការ​បរិ​ភោគ​ចេក ខណៈ​ពេល​កំពុង​ហត់​ហេវ ឬ​ពោះ​ទទេ​គ្មាន​​ចំណី​ នឹង​បង្ក​នូវ​បរិ​មាណ​ម៉ាញ៉េ​​ស្យូម​​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់ បាត់​បង់​លំនឹង​នៃ​កាល់​ស្យូម​ និង​ម៉ាញ៉េ​ស្យូម​ ជា​ការ​រារាំង​ដំណើរ​ការ​សរសៃ​ឈាម​បេះ​ដូង។

-អាហារ​បំរាម​ទី​៣
 គឺ​បង្អែម ​រួម​ទាំង​ទឹក​ក្រូច និង​ស្ករ​សូកូឡាៈ ប្រសិន​បើ​ទទួល​ទាន​ ខណៈ​ពេល​​​ក្នុង​​​ពោះ​គ្មាន​ចំណី​អាហារ​នោះ នឹង​បង្ក​ឱ្យ​ប្រូតេ​អ៊ីន​ប្រមូល​ផ្តុំ​ជា​មួយ​ស្ករ ប៉ះ​ពាល់​ដល់​ការ​ស្រូប​យក​ប្រូតេ​អ៊ីន​​គ្រប់​ប្រភេទ និង​កាត់​បន្ថយ​សមត្ថ​ភាព​ដំណើរ​ការ​នៃប្រព័ន្ធ​ឈាម និង​តំរង់​នោម។

-អាហារបំរាម​ទី​៤
 គឺ​តែៈ ទឹក​តែ​ចាស់​ធ្វើ​ឱ្យ​អាស៊ីដ​អំបិល​ក្នុង​ទឹក​​រំលាយ​អាហារ​ក្នុង​​ក្រពះ​ សាប​ ​បង្ក​ឱ្យ​​​ដំណើរ​ការ​នៃ​​ប្រព័ន្ធ​រំលាយ​អាហារ​ថយ​ចុះ និង​កើត​មាន​អាការ​ញ័រ​បេះ​ដូង វិល​មុខ និង​​សាច់ដុំ​ដៃ​ជើង​ចុះ​ខ្សោយ​គ្មាន​កំលាំង។

-អាហារ​បំរាម​ទី​៥ គឺ​ខ្ទឹមៈ
 ខ្ទឹម​ជា​ប្រភេទ​គ្រឿង​ផ្សំ​ដ៏​មាន​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​ក្រពះ​​ទទួល​រង​នូវ​ ការ​ឈឺ​ចុក​ចាប់​ និង​រលាក​ក្រពះ​ដ៏​ធ្ងន់​ធ្ងរ។ យក​ល្អ​លោក​អ្នក​មិន​គួរ​បណ្តែត​បណ្តោយ​ឱ្យ​ពោះ​នៅ​ទំនេរ​គ្មាន​អាហារ​​នោះ​ ឡើយ​ គួរ​តែ​បរិ​ភោគ​ឱ្យ​បាន​គ្រប់​គ្រាន់​នឹង​ទៀង​ទាត់៕
ប្រភព៖ iknow

ចំណេះដឹង​ទូទៅ​មិនគួរ​រំលងប្រសិនបើ​អ្នកពុល​អាហារ

ចំណេះដឹង​ទូទៅ​មិនគួរ​រំលងប្រសិនបើ​អ្នកពុល​អាហារ

ការពុលអាហារអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ហើយប្រសិនបើនៅក្នុងស្ថានភាពពុលធ្ងន់ធ្ងរ អ្នកអាចត្រូវចូលមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្ដែនៅក្នុងករណីស្រាល សរីរាង្គ របស់អ្នកអាចស្វ័យកម្ចាត់ជាតិពុលនិងសះស្បើយក្នុងរង្វង់ ២ ថ្ងៃ ។
នៅក្នុងករណីស្រាលពេលត្រូវពុលអាហារអ្នកគួរសាកល្បងវិធីធម្មជាតិមួយចំនួនខាងក្រោមនេះ ដើម្បីបន្សាប ។
១- ខ្ញី
ការពុលអាហារមានរោគសញ្ញាដូចជាចង់ក្អួត, ភើក្ដៅ និង អារម្មណ៍ពិបាកទ្រាំ ដូច្នេះចូរសាកល្បង ទទួលទានតែខ្ញី១ពែង អាចបន្ថយរោគសញ្ញាទាំងនោះ និងទប់ស្កាត់បាក់តេរីវាយប្រហារ។ អ្នកក៏អាចបៀមខ្ញី១ ចំណិតក្នុងមាត់ដើម្បីកុំឱ្យចង់ក្អួត ។
២- ក្រូចឆ្មារ
ដើម្បីកម្ទេចបាក់តេរីបង្កការពុលអាហារ អ្នកអាចប្រើក្រូចឆ្មារ ។ បណ្ដាសមាសធាតុប្រឆាំងរលាក,ប្រឆាំងបាក់តេរី និងប្រឆាំងវីរុសក្នុងក្រូចឆ្មារនឹងជំនួយរាងកាយ អ្នកពេលត្រូវពុល ។ អ្នកក៏អាចក្រេបទឹកក្រូចឆ្មារឧណ្ហៗជាច្រើនដង ។
៣- ទឹកខ្មេះផ្លែប៉ោម
ដើម្បីបន្ថយរោគសញ្ញាពុល អាហារភ្លាមៗ ចូរលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្ដៅ១កែវ និងទទួលទានវា ។
៤- ចេក
ចេកសម្បូរប៉ូតាស្យូម ដែលអាច ជួយព្យាបាលជំងឺក្អួត និងចង់ក្អួតមាន ប្រសិទ្ធភាព ។ ទន្ទឹមនឹងនោះ ការបរិភោគចេកនៅពេលនេះ នឹងជួយដល់ការរំលាយអាហារ និងស្ដារ ថាមពល របស់អ្នក ។
៥- ខ្ទឹមស
ជាមួយលក្ខណៈប្រឆាំងបាក់តេរី, ប្រឆាំងផ្សិត និងប្រឆាំងវីរុស ខ្ទឹមសត្រូវបានចាត់ទុកជាឱសថដ៏ល្អបំផុតសម្រាប់ការព្យាបាលការពុល អាហារ ។ វាសង្គ្រោះរោគសញ្ញា រាករូស និងបន្ថយឈឺពោះ ។
៦- ទឹកដោះគោត្រជាក់
ទទួលទានទឹកដោះគោត្រជាក់ អាចបន្ថយអារម្មណ៍ចង់ក្អួត និងជំនួយ ក្រពះ ។
៧- តែជីរអង្កាម
ការឈឺពោះ និងរមួលក្រពើ ពេលត្រូវពុលអាហារ នឹងធ្វើឱ្យអ្នក ពិបាកទ្រាំយ៉ាងខ្លាំង ។ ក្នុងករណីនេះ តែជីរអង្កាម នឹងជួយសង្គ្រោះអ្នក ។
៨ ស៊ុបមាន់
ក្រោយពេលពុលអាហារ អ្នកត្រូវការអាហារនេះ ដើម្បីស្ដារថាមពល ។ នេះជាវិធីមួយដ៏ល្អបំផុត ដើម្បីបន្ថយជួយដល់សុខភាពប្រសើរឡើងវិញ៕
ប្រភព៖ iknow

ដើម្បី​រក្សា​សាច់ដុំ​ក្បាលពោះ ៦ កង់​ឱ្យ​ស្ថិតស្ថេរ​យូរអង្វែង​ត្រូវអនុវត្ត​តាម​វិធី​នេះ​!

Boximage

​អ្នក​ចង់​បញ្ចុះទម្ងន់​និង​ខ្លាញ់ ប៉ុន្ដែ​អ្នកខ្លាច​បាត់​សាច់ដុំ​ពោះ ៦​កង់​របស់​អ្នក ដែល​ខំ​ហាត់​ជា​យូរ​មកហើយ​មែន​ទេ​? អាន​អត្ថបទ​នេះហើយ​លោកអ្នក​ច្បាស់​ជា​លែង​បារម្ភ​ពី​បញ្ហា​នេះហើយ​!
​    ​នៅពេល​អ្នក​ចង់​បាត់​ជាតិ​ខ្លាញ់ អ្នក​បាន​ព្យាយាម​ញ៉ាំ​តម​តាម​ដែល​អាចធ្វើ​ទៅរួច ហើយ​ចៀសវាង​ម្ហូបអាហារ​ជាច្រើន​។ ទាំងនេះ​មិនមែនជា​ការចាំបាច់​ទេ លោកអ្នក​មិនត្រូវ​បង្អត់អាហារ​ខ្លួនឯង​បែបនេះ​ឡើយ​។ 
​    ​សំណាងល្អ​គេ​មាន​វិធី​ល្អ​មួយ​ដើម្បី​បំបាត់​ជាតិ​ខ្លាញ់​និង​រក្សា​សាច់ដុំ​ឱ្យ​ខ្លាំង និង​ថែមទាំង​អាច​ពិសា​អាហារ​ចូល​ចិត្តបាន​តាមចិត្ត​។ អា​ថ៍កំ​បាំង​គឺ​ជម្រើស​អាហារ​ដ៏​ឆ្លាត​វៃ​ដូចខាងក្រោម​។​
* ល្បិច​
​    ​- អ្នក​ត្រូវ​ញ៉ាំ​អាហារ​គ្រប់គ្រាន់ ដូច្នេះ​ខ្លួន​របស់​អ្នក​អាច​ទទួលបាន​ថាមពល​។​
​    ​- ញ៉ាំ​អាហារ​មានគុណ​ភាព និង​មាន​សុខភាព​ល្អ​។​
​    ​* ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​ខាងក្រោម​ឱ្យបាន​រាល់ថ្ងៃ​
​    ​- សាច់ ឬក៏​អាហារ​ផ្សេងទៀត​ដែល​សម្បូរ​ប្រូតេអ៊ីន (​ឧ​. ស៊ុត​)​។​
​    ​- អាហារ​ដែលមាន​ភាគរ​យ​ខ្ពស់​នៃ​ជាតិ​ខ្លាញ់​ល្អ​ដល់​សុខភាព​ដូចជា គ្រាប់​ធុញ្ញ​ជាតិ​, គ្រាប់​ផ្លែឈើ​, បឺ​រ​, ប្រេង​អូ​លីវ​, ប្រេងដូង​, ខ្លាញ់ត្រី​, ផ្លែ​បឺ​រ​...​។​
​    ​- បន្លែ​ដែលមាន​ជាតិ​សរសៃ​ច្រើន​។​
​    ​- អាហារ​ដែលមាន​ជាតិ​ម្សៅ​ច្រើន​។​
​    ​- ទឹកដោះ​និង​ផលិតផល​ទឹកដោះគោ​។ វា​នឹង​ល្អ​ប្រសិនបើ​ទឹកដោះគោ​នោះ​ជា​ទឹកដោះ​សរីរាង្គ​។​
​    ​- ផ្លែឈើ​ស្រស់​
​    ​* ញ៉ាំ​អាហារ​បែបនេះ​អាច​ស្រក​ខ្លាញ់ និង​រក្សា​សាច់ដុំ​ក្បាលពោះ​ដោយ​របៀប​ណា​?
​    ​ចម្លើយ​គឺ​ងាយ​បំផុត​។ លោកអ្នក​ត្រូវ​ហាត់ប្រាណ​ឱ្យ​ខ្លាំងក្លា ប៉ុន្តែ​ទន្ទឹមនឹងនេះ លោកអ្នក​ត្រូវ​បង្កើន​របប​អាហារ​ដូច​បាន​រ៉ាយរ៉ាប់​ខាងលើ អាស្រ័យ​លើ​ចំនួន​ម៉ោង​ដែល​បាន​ហាត់​កីឡា​។ ហាត់​ច្រើន​ម៉ោង ត្រូវ​ទទួលទាន​ឱ្យ​រាង​ច្រើន​ដើម្បី​បង្កើន​ថាមពល​។ ធ្វើបែបនេះ រាងកាយ​នឹងមិន​ឡើង​ទម្ងន់​នោះឡើយ ហើយ​ថែមទាំង​អាច​រក្សា​រាងកាយ​ឱ្យ​ស្អាត​ដដែល​៕ ខ្មែររីដ
ប្រភព៖ foodsandhealthylife

ព្យាបាល​ជំងឺហឺត​ជាសះស្បើយ ជាមួយ​ក្រូចសើច ម្រេចខ្មៅ និង​ស្រាស​

1

 ​* គ្រឿងផ្សំ​៖
​    ​- ក្រូចសើច​
​    ​- ម្រេចខ្មៅ​
​    ​- ស្រាស​
​    ​* របៀប​ធ្វើ​៖ 
​    ​- ចិត​យក​សំបក​ខៀវ​របស់​ក្រូចសើច​ប៉ុណ្ណោះ ហើយ​ចិញ្ច្រាំ​ឱ្យ​ល្អិតៗ​។ កុំ​យក​ដោយសា​ច់ស​។ 
​    ​- ម្រេចខ្មៅ​ត្រូវ​កិន​ឱ្យ​ម៉ដ្ឋ​។​
​    ​- លាយ​ម្រេច​ជាមួយ​សំបក​ក្រូចសើច​ក្នុង​បរិមាណ​ស្មើ​សាច់​គ្នា (​មូល​ប៉ុន​ក្រូចឆ្មា​) ហើយ​រុំ​ក្នុង​ក្រណាត់ស​មួយ​ឱ្យ​តឹង​បំផុត ហើយ​ដាក់ចូល​មួយ​កែវ​ដែលមាន​គម្រប (២៥០ មិ​ល្លី​លីត្រ​)​។ រួច​ចាក់​ស្រាស​ចូល​កែវ​នោះ​កុំឱ្យ​ពេញ​ពេក ហើយ​គ្រប​ចោល ៧ ថ្ងៃ​។ 
​    ​* របៀប​ប្រើ​៖
​    ​បន្ទាប់ពី ៧ ថ្ងៃ​កន្លងផុតទៅ ត្រូវ​ផឹក​ស្រាស​នោះ ១ ទៅ ២ ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក​រាល់ថ្ងៃ ឱ្យបាន​រយៈពេល ២ សប្តាហ៍ ជំងឺហឺត​នឹងត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​។​
  ​ចំណាំ​៖ ដោយសារ​គ្រឿងផ្សំ​ទាំងនេះ​មាន​ជាតិ​ក្រ​ហុ​ល​ក្រហាយ ដូច្នេះ​មុននឹង​ផឹក​ត្រូវ​ងូតទឹក​ឱ្យ​ត្រជាក់​ខ្លួន​សិន​។ អ្នក​ដែល​លើសឈាម និង​មាន​ជំងឺ​បេះដូង​ហាម​ផឹក​ជាដាច់ខាត​៕
ប្រភព៖ ស៊ែរ​ស៊ី​

ផ្សិត​លីង​ជឺ ឬ​ផ្សិត​នា​គជា​ឱសថ​ព្យាបាល​ជំងឺថ្លើម B ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​

Untitled 1 copy

 ​យោងតាម​ក្បួន​ថ្នាំចិនសែ ផ្សិត​លីង​ជឺ ឬ​ខ្មែរ​ហៅថា ផ្សិត​នាគរាជ​មានគុណ​សម្បត្តិ​ព្យាបាល​ជំងឺ​ជាច្រើន​ដូចជា បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ខ្លួន ព្យាបាល​ផ្តាសាយ ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​ស្ត្រេ​ស៍ និង​ជាពិសេស​គឺ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B​។ 
​    ​ចិន​ជា​ប្រទេស​សម្បូរ​អ្នក​កើត​ថ្លើម​ជាងគេ ប៉ុន្តែ​ដោយសារ​ផ្សិត​លីង​ជឺ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​នេះ ទើប​ប្រជាជន​គេ​អាច​ព្យាបាល​ជំងឺ​នេះ​ជាសះស្បើយ​ឡើងវិញ នេះ​បើ​ផ្អែក​តាម​សម្តី​គ្រូ​ថ្នាំចិនសែ​ដ៏​ពូកែ​ម្នាក់​ឈ្មោះថា លោក ហុង​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ឆុងតែ​ដើម្បី​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B​។ 
​    ​* គ្រឿងផ្សំ​
​    ​- ផ្សិត​លីង​ជឺ​ក្រៀម 
 ​- ទឹក​ពុះ​មួយ​ប៉ាន់​
​    ​* របៀប​ធ្វើ​៖
​    ​- ដាំទឹក​មួយ​ប៉ាន់​ឱ្យ​ពុះ​
​    ​- រួច​បង់​ផ្សិត​លីង​ជឺ​ក្រៀម​១​ដុំ​ចូល ហើយ​ប្រសិនបើ​ផ្សិត​នោះ​ធំ​ពេក គួរ​កាច់​ពាក់កណ្តាល​ស​ម្រា​ប់​ឆុង​បាន​ហើយ​។ 
​    ​- ពេល​ឆុង​ម្តង​ហើយ លោកអ្នក​អាច​ឆុង​ម្តងទៀត​បាន​រហូត​ទាល់តែ​អស់​ជាតិ​។ 
​    ​* របៀប​ប្រើ​
​    ​- ពិ​សាវា​រាល់ថ្ងៃ ប៉ុន្មាន​ប៉ាន់​ក៏បាន អាស្រ័យ​លើ​ថា​តើ​វា​អស់​ជាតិ​ហើយ​ឬ​នៅ​។ 
​    ​- ពិសា​រហូត​ទាល់តែ​ជំងឺថ្លើម B ជាសះស្បើយ​។ 
​    ​ចំណាំ​៖ ផ្សិត​នេះ​មាននៅ​ស្រុក​ខ្មែរ​យើង​ដែរ ហើយ​កុំ​ទិញ​ពី​វៀតណាម​ព្រោះ​ជា​ផ្សិត​បណ្តុះ ដែល​គ្មាន​គុណសម្បត្តិ​ពី​ធម្មជាតិ ដូច​ផ្សិត​លីង​ជឺ​ដុះ​តាម​តំបន់​ព្រៃ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ តាម​ដឹង​ផ្សិត​នេះ​មាន​ពីរ​ប្រភេទ ប្រភេទ​មាន​ជើង​តម្លៃ ៣០ ដុល្លារ​ឯណោះ​ក្នុង​មួយ​គីឡូក្រាម រីឯ​ផ្សិត​អត់​ជើង​មួយ​គីឡូក្រាម​តម្លៃ ២០ ដុល្លារ​៕ ខ្មែររីដ

ទទួលទាន​ទឹកលាយ​អំបិល​មួយកែវ​ល្អចំពោះ​សុខភាព

​ប្រជាពលរដ្ឋភាគ​ច្រើន ប្រហែលមិន​ទាន់ដឹង ពីសារៈសំខាន់នៃ​អំបិល​មាន​វិ​សាល​សំខាន់​យ៉ាងណា​នោះទ្បើយ ការពិត​អំបិល មានសារៈ​សំខាន់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់។




ជាក់ស្តែងការ​សិក្សា​មួយបាន​រក​ឃើញ​ថា ភាព​ជំនួស​ឲ្យការ​ផឹក​កាហ្វេ ឬញ៉ាំ​​អា​ហារ​ពេលព្រឹក សូម​ព្យាយាម​​ផឹកទឹក​អំពិត​​មួយ​កែវ នៅពេល​ពោះ​ទទេ​ជារៀង​​រាល់​​ថ្ងៃ។ អនុវត្ត​វិធី​នេះនៅ​មុនពេល​ដែលអ្នក​​ចេញទៅ​ធ្វើការ និង​ញ៉ាំ​អាហារ​​ពេល​​​ព្រឹក កន្លះ​ម៉ោង ឬមួយ​ម៉ោង។ អ៊ីយ៉ុង​​វិជ្ជមាន​​នៃម៉ូ​លេគុល​​អំបិល ចងជា​​មួយ​នឹង​​អ៊ីយ៉ុង​​អវិជ្ជមាន​​នៃម៉ូ​លេគុល​​ទឹក នឹង​ច្រាស​​មក​វិញ​។ ទឹកនេះ​​នឹង​​ក្លាយ​​ជាឱសថ​​ដែល​ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ។
​អំបិល​សម្បូរទៅ​ដោយ​ជាតិ​សូដ្យូម​ ម៉ាញ៉េ​ស្យូម កាល់​ស្យូម ប៉ូតាស្យូម​ ស៊ីលី​កូន ប្រាក់ និងមាស ដែលវា​​មាន​សមត្ថ​ភាព​អាច​​ជួយ​បណ្តេញ​ជាតិ​ពុល​​ចេញពី​​រាង​កាយ និងបាក់​តេរី​​ដែល​បង្ក​​គ្រោះថ្នាក់​ដល់ពោះ​វៀន។
​ការសិក្សាដដែលបានឲ្យដឹងថា អំបិល​អាចជួយ​ក្នុងការ​ធ្វើ​ឲ្យក្រពេញ​​ទឹក​មាត់ ដែល​បញ្ចេញ​អង់ស៊ីម​​បំលែង​ ទៅជា​ម្សៅ និង​ glycogen ទៅជាស្ករ​សាមញ្ញ។ ពួកវា​​បាន​រួម​ចំណែក​​យ៉ាង​សំខា​ន់​​ដល់​កា​របំបែក​​អាហារ  និង​សម្រួល​ដល់​ការ​​រំលាយ​អាហារ​​ថែម​​ទៀត។
​ទឹកអំបិល​​អាចជួយ​ឲ្យអ្នក​គេងលក់​បាន​ល្រួល និង​​គេចផុត​ពីការ​កើត​ជំងឺ​​គេង​​មិនលក់។ មិនតែ​ប៉ុណ្ណោះ​អំបិល​ជារ៉ែ​​ធម្មជាតិ​ ​ដែល​មាន​​សមត្ថ​ភាព​​កាត់​បន្ថយ​ប្រព័ន្ធ​​ប្រ​សា​ទ និង​កាត់​​បន្ថយ​​​កម្រិត​នៃអរម៉ូន ស្ត្រេស ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ភាព​​តាន​តឹង។
លើស​ពីនេះទៅទៀត ជំងឺពុក​ឆ្អឹង​ដែលបាន​​កើតឡើង​នៅពេល​​ដែល​ខ្លួន​អ្នក​ប្រើ​​ប្រាស់​កាល់ស្យូម និង​សារធាតុ​រ៉ែ​​អស់​ពីឆ្អឹង ទឹក​​អំបិល​​នឹងបំពេញ​​ឡើង​វិញ ដូច្នេះ​​ជំងឺ​ពុក​ឆ្អឹង​ត្រូវបាន​​ការពារ។ សម្រាប់​ស្បែក​វិញ គឺមាន​សុខ​ភាពល្អ មាន​ភាព​​ស្រស់​ថ្លា មាន​ភាព​​បត់បែន ពេលដែល​អ្នក​ចិញ្ចឹម​វា​ជាមួយ​នឹងទឹក​អំបិល​បានទៀង​ទាត់៕
 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

សូមមេត្តាទំនាក់ទំនងយើងខ្ញុំ

សូមមេត្តាទំនាក់ទំនងយើងខ្ញុំតាមរយះផែនទីខាងក្រោមៈ
Please see us on google map:





We are here to answer any questions you may have about our camhealthyfood.blogspot.com
experiences. Reach out to us and we'll respond as soon as we can. Even if there is something you have always wanted to experience and can't find it on camhealthyfood.blogspot.com , let us know and we promise we'll do our best to find it for you and send you there.


បើមិននិយាយ គ្មានអ្នកណាដឹងទេថា នារីម្នាក់នេះ មានកូនស្រីវ័យ១៩ឆ្នាំទៅហើយ បើក្មេងម្លឹងៗ!

អ្នកម្តាយវ័យក្មេងម្នាក់ កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងមុខស្អាត និងរូបរាងដ៏ស្លីមរបស់នាង។
យោងតាមគេហទំព័រកូរ៉េ បានឲ្យដឹងថា អ្នកម្តាយរូបស្រស់ម្នាក់ ដែលមានកូនស្រី២នាក់នៅក្នុងបន្ទុក ត្រូវបានល្បីសុះសាយក្នុងបណ្តាញសង្គម ជាមួយនឹងមុខមាត់ និងរាងដ៏ស្អាតរបស់នាង។
ដោយសារតែរូបរាងស្វែល ក្បាលពោះរាបស្មើ របស់អ្នកម្តាយរូបនេះហើយ បានធ្វើឲ្យមនុស្សស្រីភាគច្រើន សរសើរ និងច្រណែនយ៉ាងខ្លាំង ដោយសារតែរូបនាង ចេះរក្សាសម្រស់ ឲ្យនៅតែស្អាតដដែល មិនចាញ់នារីៗក្រមុំប៉ុន្មានឡើយ។ ហើយជាពិសេស នាង ក៏ត្រូវបានមនុស្សជាច្រើន ចុច Follow នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ជាង៥ម៉ឺននាក់ឯណោះ៕
តោះមើលសម្រស់ អ្នកម្តាយវ័យក្មេងម្នាក់នេះទាំងអស់គ្នា៖  

លំហាត់ប្រាណ សំរាប់អ្នករវល់​ មិនសូវមានពេលច្រើន

# លំហាត់ប្រាណសំរាប់អ្នករវល់ច្រើន
រវល់ធ្វើការ? គ្មានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ? ឥលូវនេះអ្នកអាចពិនិត្យមើល ពេលវេលា ដែលសេសសល់របស់អ្នក រួចធ្វើការហាត់ប្រាណ ដើម្បីសុខភាពល្អទាំងអស់គ្នា។ តោះចាំអីទៀត បញ្ចូលការហាត់ប្រាណទាំងនេះ ទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅ!
ចំនាយពេលត្រឹមតែ ១នាទីជាមួយ របៀបហាត់ប្រាណខាងក្រោមនេះ ដើម្បីសុខភាពសម្រាប់អ្នកមានពេលវេលាតិច ៖
១. កម្លាំងងើបចុះឡើង
ឈរដាក់ជើង អោយធំជាងស្មា អង្គុយចុះហើយដាក់ដៃនៅលើឥដ្ឋ ខាងមុខចុងជើង។
លោត ឬដើរដោយដាក់ជើងត្រឡប់ក្រោយជាប់គ្នាឲ្យចំកណ្តាល  រក្សារាងកាយរបស់អ្នកឲ្យត្រង់ ដោយរឹតបន្តឹងក្បាលពោះ បន្ទាប់មករាប់ពី ១ ដល់ ៨។
ធ្វើការងើបខ្លួនចុះឡើងឲ្យបាន២ដង (បើសិនជាអាច ប្រើចុងជើងរបស់អ្នក ឬក៏ប្រើជង្គង់របស់អ្នក) លោត ឬដើរដោយដាក់ជើងទៅជិតដៃវិញ ត្រឡប់ទៅស្ថានភាពទី១វិញ បន្ទាប់មកក្រោកឈរឡើង។ ធ្វើចលនាទាំងអស់នេះឡើងវិញឲ្យបាន៤ដងបន្ថែមទៀត។
២. ក្បាច់ Superman
ក្រាបដោយប្រើពោះរបស់អ្នក លាតដៃឲ្យត្រង់ពីលើក្បាល និងដាក់ជើងអោយត្រង់ដូចគ្នា។ លាតសន្ធឹងរាងកាយរបស់អ្នក, ពត់ឆ្អឹងគូទដើម្បីការពារឆ្អឹងខ្នងផ្នែកខាងក្រោមរបស់អ្នក ហើយលើកដៃនិងជើងនៅក្នុងពេលជាមួយគ្នា។ ធ្វើបែបនេះអោយបាន ១០ វិនាទី។ 
៣. ជិះកង់
ដេកដាក់ដៃនៅពីក្រោយក្បាល, លើកជើងឡើងលើ, រួចបត់ជង្គង់អោយបានទៅជាមុំ ៩០ ដឺក្រេ។ ងើបក្បាលនិងស្មាឲ្យផុតបន្តិចពីកម្រាល។ បង្វិលដងខ្លួន អោយស្មាឆ្វេងតម្រង់ទៅជង្គង់ខាងស្ដាំ។ នៅពេលជាមួយគ្នានោះ ដាក់ជើងឆ្វេងអោយត្រង់ និងអោយបានទាប។ ធ្វើបែបនេះអោយបានម្ខាង ១០ដងទាំងសងខាង។
សូមមើលរូបភាពខាងក្រោម៖

ប៉ុន្តែវាជាការល្អ ប្រសិនបើអ្នកចំណាយពេលបានច្រើនជាងនេះបន្តិច។ ខាងក្រោមនេះ ជារបៀបហាត់ប្រានដែលកាន់តែមានភាពងាយស្រួល ប្រសិនបើអ្នក៖
# មានពេល ១០នាទី
រៀងរាល់មួយនាទីនៃសកម្មភាពការធ្វើលំហាត់ប្រាណ ១០ នាទី អាចធ្វើអោយរាងកាយមានភាពខុសគ្នាយ៉ាងខ្លាំង។ អ្នកអាចរត់ ជិះកង់ ឬក៏ហែលទឹក ទោះបីជាវាហាក់ដូចជាមិនគ្រប់គ្រាន់ក៏ដោយ។ ក្នុងការសិក្សាមួយ ពីអ្នកដែលលើសទម្ងន់, អ្នកស្ម័គ្រចិត្តធ្វើការហាត់ប្រាណទាំងនេះសាកល្បង ១០នាទី បីដងក្នុងមួយសប្ដាហ៍ - សរុបមកមានចំនួន ៣០ នាទីនៃការធ្វើលំហាត់ប្រាណនៅរៀងរាល់សប្តាហ៍។ បន្ទាប់ពី រយៈពេលប្រាំមួយសប្តាហ៍កន្លងផុត អ្នកស្ម័គ្រចិត្ត កើនឡើងការស៊ូទ្រាំរបស់គេ ១២ ភាគរយ។ ជាហេតុនាំអោយពូកគេ មានទឹកចិត្តហាត់ប្រាណបានត្រឹមត្រូវ និងប្រសើរជាងមុនសំរាប់រាងកាយនិងសុខភាព។

ប្រភព៖ Health | NYTimes

Sunday, May 29, 2016

នេះ​ជា​បន្លែ​ល្អ​ដល់​សុខភាព​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​មនុស្ស​បាន​បំភ្លេច​វា​សឹងតែ​ទាំងស្រុង​!

1

​តើ​អ្នកមាន​ដឹង​ទេ​ថា សាឡា​ត់​សង​ផ្ទុក​ទៅដោយ​ជាតិ​ដែក ច្រើនជាង​ស្ពៃ​ស្ពី​ណា​ច់ (Spinach) និង ផ្ទុក​វីតាមីន C ច្រើនជាង​ក្រូចឆ្មា និង​ក្រូចពោធិ៍សាត់​? នេះ​ពិតជា​អស្ចារ្យ​ណាស់​មែន​ទេ​? 
​     កំពូល​បន្លែ​មួយ​នេះ​ផ្ទុក​ទៅដោយ​សារជាតិ​ចិញ្ចឹម​ល្អ​ដល់​សុខភាព​រាប់មិនអស់ និង​អាច​ព្យាបាល​ជំងឺ​ជាច្រើន​មុខ ប៉ុន្តែ​រឿង​អាក្រក់​គឺថា មនុស្ស​សឹង​មួយ​ផែនដី​បាន​បំភ្លេច​វា​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។ បន្លែ​នេះ​មាន​ប្រភព​ចេញពី​តំបន់​អឺ​រ៉ាស៊ី (​អឺរ៉ុប​និង​អាស៊ី​) ប៉ុន្តែ​សព្វថ្ងៃ​បន្លែ​នេះ​ដុះ​ពាសពេញ​ពិភពលោក នៅទីណា​ក៏​អាច​រកបាន​ដែរ​។ 
​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា វា​ជា​កំពូល​បន្លែ​ដ៏​អស្ចារ្យ​ដែលមាន​សុខ​ភាពល្អ​បំផុត​ក្នុង​ពិភពលោក​។ លោកអ្នក​ច្បាស់​ជា​សួរ​ខ្លួនឯង​ថា ហេតុអ្វី​? លោកអ្នក​គួរ​ដឹងថា សាឡា​ត់​សង​អាច​បញ្ឈប់​និង​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម និង​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​។ បន្ថែ​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ដូចជា បន្សុទ្ធ​ឈាម ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជំរុញ​ចំណង់​អាហារ និង​បន្សាប​ជាតិពុល​ពី​រាងកាយ​ទាំងមូល​។ 
  ​អ្នកជំនាញ​បាន​ណែនាំ​ថា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ទាំងស្រុង​ពី​បន្លែ​នេះ លោកអ្នក​គួរ​ពិសា​វា​ជា​ទឹក​បន្លែស្រស់​។ លោកអ្នក​ត្រូវ​លាយ​ទឹក​សាឡា​ត់​សង ១ ភាគ និង​ទឹក​សុទ្ធ ៥ ភាគ ដោយសារ​វា​ជា​កំពូល​បន្លែ​ដូច្នេះ​វា​អាច​បង្ក​ឱ្យ​រលាក​ក្រពះ​និង​បំពង់ក ប្រសិនបើ​លោកអ្នក​ទទួលទាន​ទឹក​សាឡា​ត់​សង​សុទ្ធ​។ លោកអ្នក​ត្រូវ​ដឹងថា មិនត្រូវ​ពិសា​វា​រាល់ថ្ងៃ​ទេ តែ​បី​បួន​ថ្ងៃ​ពិសា​ម្តង​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​រក្សា​សុខភាព​ឱ្យ​ល្អ​៕

មនុស្ស​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​ដែល​ឧស្សាហ៍​ចុក​ជើង សូម​ពិសា​ទឹក​បន្លែ​វេទមន្ត​មួយ​នេះ​

1

ការឈឺ​ចុកចាប់​សាច់ដុំ​ជើង​ឬ​ដៃ​គឺជា​ការ​កន្ត្រាក់​សាច់ដុំ​ភ្លាមៗ ដែល​កើតឡើង​នៅពេល​សាច់ដុំ​ប៉ះ​នឹង​កម្លាំង និង​ពុំបាន​សម្រាក​គ្រប់គ្រាន់ ដោយសារតែ​ការធ្វើ​ចលនា​ឥត​ឈប់​របស់​មនុស្ស​។ 
​    ​ការ​ចុក​ដៃជើង​នេះ​អាច​កើតឡើង​ផងដែរ នៅពេល​៖
​    ​- លោកអ្នក​ហាត់ប្រាណ​ដោយ​ពុំ​ផឹកទឹក​គ្រប់គ្រាន់​។ 
​    ​- លោកអ្នក​ខ្វះ​ជាតិ​រ៉ែ ដូចជា​កាល់​ស្យ៉ូ​ម និង​ប៉ូ​តា​ស្យ៉ូ​ម​។​
​    ​- លោកអ្នក​មាន​បញ្ហា​លំហូរ​ឈាម​។ 
​    ​ជាមួយ​រូបមន្ត​ទឹក​បន្លែ​ធម្មជាតិ​ខាងក្រោម លោកអ្នក​នឹង​លែង​បារម្ភ​អំពី​បញ្ហា​នេះ​តទៅទៀត​ជាមិនខាន​។ 
 ​* គ្រឿងផ្សំ​៖
​    ​- ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery) ១ ក្តាប់​
​    ​- ត្រសក់ ១ កំណាត់​
​    ​- ទឹក ១ កែវ (២០០ មិ​ល្លី​លីត្រ​)
​    ​* របៀប​ធ្វើ​៖
​    ​ចិត​សំបក​ត្រសក់ រួច​កាត់​ជា​កង់ៗ បន្ទាប់មក​ដាក់​វា​ចូល​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ស្ពៃ​ចិន និង​ទឹក​មួយ​កែវ​។ កិន​រហូត​ទាល់តែ​បាន​ទឹក​បន្លែ​។ ផឹក​វា​នៅមុន​ពេលធ្វើ​សកម្មភាព​រាងកាយ​។ មនុស្ស​វ័យ​កណ្តាល និង​វ័យ​ចំណាស់​គួរ​ពិ​សាវា​ឱ្យបាន​ជាប្រចាំ​៕
ប្រភព៖ steptohealth

រូបមន្ត​ធ្វើ ខ្ទិះ​ស្លឹក​តយ​ឆ្ងាញ់​ពិសា​សម្រាប់​នំ​ក្តៅៗ​


Untitled

​លោកអ្នក​ដែល​ចូលចិត្ត​ពិសា​នំ​ក្តៅៗ ជាពិសេស​នំ​ប៉ោង នំ​ចា​ខ្វៃ ឬ​នំប៉័ង​លោកអ្នក​ច្បាស់​ជា​ត្រូវការ​អ្វី​បន្ថែមទៀត​ដើម្បី​បង្កើន​រសជាតិ​នំ​ក្តៅៗ​នោះ​។ របស់​ដែល​ជួយ​លើក​រសជាតិ​ឱ្យ​រឹតតែ​ឆ្ងាញ់​គឺ ខ្ទិះ​ស្លឹក​តយ​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ធ្វើ​ខ្ទិះ​ស្លឹក​តយ​ដ៏​ឆ្ងាញ់​ពិសា​។ 
​    ​* គ្រឿងផ្សំ​រួមមាន ៖
​    ​- ស្លឹក​តយ ២ សន្លឹក​
​    ​- ខ្ទិះដូង ៣០០ មិ​លី្ល​លីត្រ​
​    ​- ទឹកដោះគោ​ខាប់ ៣ ស្លាបព្រា​បាយ​
​    ​- ស្ករស ១/៤ នៃ​ពែង (​អាចដាក់​ស្ករ​តិច ឬ​ច្រើន​តាម​ចំនង​ចំនូលចិត្ត​)
​    ​- អំបិល​បន្តិច​
​    ​- ម្សៅពោត ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត ៣ គ្រាប់ (​យកតែ​ផ្នែក​ក្រហម​)
​    ​- ទឹកដោះគោឆៅ ២-៤ ស្លាបព្រា​បាយ​
​    ​* របៀប​ធ្វើ​៖
​    ​- ដំបូង​ត្រូវ​កាត់​ស្លឹក​តយ​ជា​កំណាត់ៗ ដាក់ចូល​ក្នុង​ម៉ា​ស៊ី​ទឹកក្រឡុក រួច​កិន​ជាមួយ​ខ្ទិះដូង​ឱ្យ​ម៉ដ្ត​។​
​    ​- ពូត​ច្របាច់​យក​ទឹកខ្ទិះ​, រួច​ដាក់​ខ្ទិះដូង និង​ទឹកដោះគោ​ខាប់​ចូល​ឆ្នាំង​ដាំ​ឱ្យ​ពុះ​។​
​    ​- ឆ្លៀតពេល​ដាំ​ខ្ទិះដូង យក​ស្ករស លាយ​ជាមួយ​ម្សៅពោត​ឱ្យ​សព្វ ដាក់​អំបិល​បន្តិច រួច​ដាក់​ស៊ុត ៣ គ្រាប់ (​យកតែ​ផ្នែក​ក្រហម​) ហើយ​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ក្នុង​ចានគោម​មួយ​។​
​    ​- នៅពេលដែល​ទឹកខ្ទិះ​ពុះ​ហើយ ចាក់​បញ្ចូល​គ្នា​ជាមួយ​ស្ករស​ដែល​លាយ​គ្រឿង​ផ្សេងៗ​ដែល​បាន​រៀបរាប់​ខាងលើ​សន្សឹមៗ​និង​កូរ​ថ្នមៗ​។​
​    ​- ហើយ​ចាក់​ខ្ទិះដូង​ចូលឆ្នាំ​ង​ដាំ​ម្តងទៀត ដោយ​ដាក់​ភ្លើង​តិចៗ កូរ​រហូតដល់​ខ្ទិះដូង​ខាប់​រមូ​ត ទើប​បិទ​ភ្លើង និង​ដាក់​ទឹកដោះគោឆៅ​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច​។​
​    ​អាច​ញ៉ាំ​ជាមួយ​នំប៉័ង នំ​ប៉ោង ឬ​នំ​ចា​ខ្វៃ ជាដើម​៕

Thursday, May 19, 2016

គុណប្រយោជន៍ ៧យ៉ាងរបស់ បន្ទាលកន្ទុយក្រពើ សម្រាប់ ស្បែកក្បាល និងសសៃសក់

បន្ទាលកន្ទុយក្រពើ គឺជារុក្ខជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនយ៉ាងទៅដល់សសៃសក់ ដែលអាចធ្វើឲ្យសក់ទន់រលោង អាចព្យាបាល ស្បែកក្បាល និងសសៃសក់ខូច បានថែមទៀតផង។ ចង់ដឹងកាន់តែច្បាស់ ថាបន្ទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ យ៉ាងខ្លះនោះ សូមអានអត្ថបទខាងក្រោម ទាំងអស់គា្ន៖



១. ព្យាបាលសក់ជ្រុះ
បន្ទាលកន្ទុយក្រពើ មានអង់ស៊ីមពីធម្មជាតិ ដែលជួយជំរុញ ឲ្យសក់ដុះឡើងវិញ បានឆាប់រហ័ស និងកាត់បន្ថយសក់ជ្រុះ។ វាជួយកាត់បន្ថយ កោសិកាស្បែក ដែលងាប់ចេញពីស្បែកក្បាល និងជួយរក្សាកំរិតតុល្យភាពpH របស់ស្បែកក្បាល និងសក់ផងដែរ។
២. កាត់បន្ថយស្បែកក្បាលអង្គែ
បន្ទាលកន្ទុយក្រពោះ មានផ្ទុកទៅដោយ សារធាតុម្យ៉ាង ដែលប្រឆាំងនឹងរោគផ្សិត ដូចនេះនៅពេលដែល លាបវានៅលើស្បែកក្បាលនោះ វានឹងជួយកាត់បន្ថយអង្គែ និងជួយផ្តល់សំណើម ដល់ស្បែកក្បាលដែលស្ងួតផងដែរ។
៣. កាត់បន្ថយស្បែកក្បាលរមាស់
ស្បែកក្បាលឡើងរមាស់ គឺដោយសារតែស្បែកក្បាល មានប្រេងច្រើនហួសហេតុពេក។ បន្ទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយប្រេង នៅលើស្បែកក្បាល និងព្យាបាលស្បែកក្រហម ដែលបណ្តាលមកពី ស្ថានភាពស្បែកក្បាលរមាស់បាន។
៤. កាត់បន្ថយជំងឺ រលាកស្បែកក្បាលធ្ងន់ធ្ងរ (scalp eczema)
បន្ទាលកន្ទុយក្រពើ មានសារធាតុម្យ៉ាង ដែលប្រឆាំងទៅនឹង pruritic ដែលអាចជួយព្យបាលការរលាកស្បែកក្បាល និងស្បែករបកក្រហម ហើយវាក៏អាចជួយកម្ចាត់នូវ ស្បែកក្បាលចាស់ៗ ដែលងាប់ចេញ និងបណ្តុះកោសិកាថ្មីផងដែរ។
៥. ប្រើជាថ្នាំ បន្ទន់សក់
ប្រសិនបើសក់ របស់អ្នកមានភាពស្ងួត បន្ទាលកន្ទុយក្រពើ អាចជួយបាន ជាតិជែលរបស់វា អាចប្រើជាថ្នាំបន្ទន់សក់ ដែលធ្វើឲ្យសក់ទន់រលោង និងមានសំណើមផងដែរ។
៦. ធ្វើឲ្យសសៃសក់រឹងម៉ាំ
បន្ទាលកន្ទុយក្រពើ មិនត្រឹមតែជួយ ធ្វើឲ្យសក់ភ្លឺចែងចាំងប៉ុណ្ណោះទេ វាថែមទាំងជួយពង្រឹងសសៃសក់ ឲ្យរឹងម៉ាំថែមទៀតផង។ វាមានផ្ទុកទៅដោយ ទឹកអាស៊ីតអាមីណូ ដែលជួយគ្រប់គ្រងខ្លាញ់នៅលើស្បែកក្បាល ដែលជាហេតុធ្វើឲ្យសសៃសក់រលោង និងរឹងម៉ាំ។
៧. ជួយបង្ការការបែកចុង
លាយបន្ទាលកន្ទុយក្រពើ ជាមួយនឹងទឹកក្រូចឆ្មារ បរិមាណស្មើគ្នា ហើយលាបវាទៅលើសក់ ជាពិសេសនៅកន្លែងដែល បែកចុង ទុកចោលមួយសន្ទុះ រួចលាងសម្អាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ នោះលោកអ្នកនឹងទទួល បាននូវការព្យាបាលសក់បែកចុង បានយ៉ាងល្អ៕

មិនគួរឲ្យជឿថា តែធម្មជាតិ ៥ប្រភេទ នេះ ជួយឲ្យរាងស្លីម ស្អាតបាន!

សម្រស់៖ មនុស្សភាគច្រើន តែងតែហាត់ប្រាណ និងតមចំនីអាហារ ដើម្បីចង់បាន រាងស្លីមស្រស់ស្អាត ប៉ុន្តែប្រហែលជា ប្រិយមិត្ត មិនធ្លាប់ជ្រាបនោះទេ ថា តែធម្មជាតិ មួយចំនួន ក៏ជួយអ្នក ឲ្យស្រកទម្ងន់ ផងដែរ។
១) តែបៃតង ៖ ជាតែមួយប្រភេទ ដ៏ល្អបំផុត ក្នុងការជួយស្រកទម្ងន់ ព្រោះថា វាបានផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិ ទ្រីគ្លីសេរីដ (triglycerid) ដែលមាន ក្នុងរាងកាយរបស់អ្នក។
២) តែជីអង្កាម៖ ប្រសិនបើអ្នក ចូលចិត្តភាពស្រស់ របស់ជីអង្កាម អ្នកអាចព្យាយាម មកពិសារ តែជីអង្កាម ព្រោះថាវាអាចជួយ បង្កើនល្បឿន នៃដំណើរការ ក្នុងប្រព័ន្ធរំលាយអាហារ និងជួយដុតបំផ្លាញ ជាតិកាឡូរី បានយ៉ាងច្រើន ហើយថែមទាំង គ្រប់គ្រងភាពឃ្លាន ចំនីអាហារ របស់អ្នកផងដែរ។
៣) តែខ្មៅចិន (Oolong )៖ តែខ្មៅចិន រឺក៏គេចំនាំហៅ តែអ៊ូឡុងនោះ ជាតែធម្មជាតិមួយ ដែលសម្បូរ ទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយពិនិត្យ កម្រិតជាតិកូឡេស្តេរ៉ល ក្នុងបេះដូង និង ជួយដុតបំផ្លាញជាតិខ្លាញ់។
៤) តែផ្កាកូលាប៖ តែផ្កាកូលាប ជាថ្នាំបុរាណមួយ ដែលធានាថា សម្រកទម្ងន់ បានយ៉ាងល្អ។ ចំពោះតែ ផ្កាកូលាប ត្រូវបានរៀបចំ ដោយលាយ ចូលគ្នា ជាមួយនឹង ផ្កាកូលាបស្រស់ ដាក់ចូលក្នុងតែ។ ជាពិសេស តែផ្កាកូលាបនេះ អាចជួយការពារ ជម្ងឺទល់លាមក បានផងដែរ។
៥) តែខ្មៅ៖ តែខ្មៅ បានមកពី ស្លឹករុក្ខជាតិម្យ៉ាង ដែលមានឈ្មោះថា Camellia Sinensis ហើយវាត្រូវបាន មនុស្សគ្រប់គ្នា ជុំវិញពិភពលោក និយមពិសារ។ តែខ្មៅអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម និងការពារនូវ អាការៈកូរពោះ ដែលអាចជួយអ្នក ឲ្យស្រកទម្ងន់បាន។
ប្រភព បរទេស

របៀបទទួលទាន និងចំណីអាហារ ដែលជួយឲ្យស្រ្តី មានរាងតូចស្អាត និងតាន់

ការធ្វើលំហាត់ ប្រាណពិតជា អាចជួយរំលាយ ជាតិខ្លាញ់ នៅក្នុងខ្លួន ដែលអាចជួយ សម្រកទំងន់បាន ប៉ុន្តែដើម្បីឲ្យរាងកាយ របស់អ្នក មានរាងកាន់ តែស្អាតអ្នកត្រូវ តែទទួលទាន អាហារឲ្យបាន ត្រឹមត្រូវផងដែរ។
ដើម្បីធ្វើឲ្យរាង ស្អាតដូចតារាម៉ូដែល អ្នកឯកទេស ផ្នែកចំណីអាហារ នៃចក្រភពអង់គ្លេស វេជ្ជបណ្ឌិត Dr Marilyn Glenville បានប្រាប់ពី របៀបក្នុងការ ទទួលទានអាហារ និងប្រភេទ ចំណីអាហារមួយ ចំនួនដែលអាច ជួយឲ្យរាង របស់យើងស្អាត ដូចខាងក្រោម៖
១. ទទួលទាន អាហារញឹកញាប់វេជ្ជបណ្ឌិត បាននិយាយថា ដើម្បីរក្សារកំរិតស្ករ និងថាមពល នៅក្នុងរាងកាយ ឲ្យមានតុល្យភាព យើងត្រូវបរិភោគអាហារឲ្យ បានទៀតទាត់ ។ យើងត្រូវទទួល ទានអាហារ ពេលព្រឹក ថ្ងៃ និងល្ងាច ជាមួយនឹង អាហារសម្រន់ បន្តិចបន្តួចនៅចន្លោះ ពេលព្រឹកម្តង និងចន្លោះពេល ល្ងាចម្តងទៀត ដោយមិនឲ្យ លើសពីចន្លោះ ពេល៣ម៉ោង នោះទេ។ នៅពេលដែលយើង ទទួលទានអាហារ ចន្លោះពេលលើស ពី៣ម៉ោងរាងកាយយើង ​នឹងគិតថា យើងដាច់អាហារ ហើយរាងកាយ នឹងស្តុក ជាតិខ្លាញ់ និងសារជាតិធាត់ ទុកក្នុងខ្លួន មិនបញ្ចេញមកទេ។ លើសពីនេះ ត្រូវព្យាយាម កុំទទួលទាន សារជាតិ កាបូហាយដ្រេត ចាប់ពីម៉ោង ៦ល្ងាចឡើងទៅ។ 
២. ទទួលទាន អាហារពេលព្រឹក
ប្រសិនបើ អ្នកមិនបាន ទទួលទាន អាហារពេលព្រឹក រាយកាយរបស់ យើងនឹងដាច់អាហារ ហើយរឹតតែ មិនបញ្ចេញសារ ជាតិធាត់ពីក្នុង ខ្លួនមកទៀត។
៣. កុំឲ្យសារជាតិស្ករ ក្នុងឈាមឡើងចុះ
ជៀសវាងកុំ ទទួលទាន អាហារណាដែល ធ្វើឲ្យសារជាតិស្ករ ក្នុងឈាមឡើងខ្ពស់ និងចុះរហ័ស។ អ្នកគួរទទួល ទានអាហារ ណាដែល មានជាតិប្រូតេអ៊ីន ខ្ពស់ដូចជា សាច់គ្មានខ្លាញ់ ត្រី ស៊ុត ព្រមទាំងឈីស និងទឹកដោះគោជូរ។ លោកអ្នកក៏អាច ទទួលទានអាហារ ដែលជារុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ពូជ សណ្តែក ជាដើម បើទោះជាវា មិនមានប្រូតេអ៊ីន ខ្ពស់ដូចសាច់ក៏ដោយ។
៤. សម្រាកចិត្តឲ្យស្ងប់
វេជ្ជបណ្ឌិត Glenville បានបន្ថែមថា ប្រសិនបើអ្នក មានអារម្មណ៍តានតឹង នោះនឹងធ្វើឲ្យ សារធាតុ cortisol ក្នុងឈាម ឡើងខ្ពស់ ដែលធ្វើឲ្យអ្នក មានចំណង់ អាហារខ្លាំង ព្រោះរាងកាយ របស់អ្នកគិតថា ត្រូវការបរិភោគ ឲ្យច្រើនបន្ទាប់ពីមាន ការតានតឹងក្នុង ការគិតច្រើន។ ហេតុដូចនេះហើយ ទើបចំពោះអ្នក ដែលមានរបៀប រស់នៅបែបតានតឹង ច្រើនទទួលទាន អាហារច្រើន ហើយទាមទារ ទទួលទានតែអាហារ ណាដែលសំបូរ ទៅដោយសារធាតុ កាបូហាយដ្រេត និងសារជាតិធាត់។ 
៥. ត្រូវទទួលទាន វីតាមីនបន្ថែម
វីតាមីន B គឺជាវីតាមីន ដែលគេស្គាល់ថា អាចជួយសម្រួល ដល់ភាពតាន តឹងក្នុងអារម្មណ៍បាន។ វីតាមីន B3 និង B6 សំខាន់ណាស់ ព្រោះវាមានផ្ទុកជាតិឥន្ធនៈ បញ្ជូនទៅដល់ កោសិកា ដែលធ្វើឲ្យរាងកាយ យើងមានថាមពល។ 
៦. ទទួលទាន អាហារដែលមាន ជាតិប្រូតេអ៊ីន គ្រប់ពេលអាហារដែលមាន ជាតិប្រូតេអ៊ីន ញ៉ាំឆាប់ឆ្អែត ជាង អាហារដែលគ្មានប្រូតេអ៊ីន។ លើសពីនេះ សារជាតិប្រូតេអ៊ីន ឆាប់រលាយ ជាងជាតិខ្លាញ់ ហើយវាក៏ជួយ រំលាយសារជាតិ កាបូហាយដ្រេត នៅពេលទទួលទាន ជាមួយគ្នានៅ ក្នុងអាហារ។ វាមិនត្រឹមតែ ធ្វើឲ្យអ្នកមាន ថាមពលខ្លាំង ពេញមួយថ្ងៃទេ វាថែមទាំងជួយ ទប់ស្កាត់កុំឲ្យ អ្នកចង់ទទួល ទានសារជាតិផ្អែមផងដែរ។
អាហារដែលមានសារជាតិប្រូតេអ៊ីនខ្ពស់
៧. ទទួលទាន ភេសជ្ជៈដែល មានជាតិប្រូតេអ៊ីនអ្នកអាចទទួល ទានភេសជ្ជៈ ដែលមានម្សៅ ប្រូតេអ៊ីនលាយ ជាមួយទឹក។ ចំពោះអ្នកហាត់កីឡា ភាគច្រើនចូលចិត្ត ទទួលទាន ទឹកដោះគោស្រស់ ប៉ុន្តែលោកអ្នក ក៏អាចទទួលទាន ម្សៅប្រូតេអ៊ីន ដែលមានស្រាប់ដូចជា ម្សៅអង្ករ សណ្តែកបារាំង សណ្តែកសៀង និងប្រូតេអ៊ីន ពីដើមក្រចៅ។ លើសពីនេះ ទឹកក្រឡុកក៏ជា ជម្រើសល្អសម្រាប់ លោកអ្នកផងដែរ ប៉ុន្តែអ្នក គួរគប្បីជ្រើសរើស ទឹកបន្លែក្រឡុក ប្រសើរជាងទឹក ផ្លែឈើក្រឡុក ដើម្បីកាត់ បន្ថយជាតិស្ករ។ លោកអ្នកក៏អាច ទទួលទានអាហារ ដែលមានរសជាតិ ផ្សេងៗទៀត និងមានប្រូតេអ៊ីន ខ្ពស់ដូចជា ស៊ុប និងសម្លររម្ងាស់។
ម្សៅប្រូតេអ៊ីន ភាគច្រើនមាន គ្រឿងផ្សំដែល តម្រូវសម្រាប់ អ្នកដែលចង់ មានរាងស្អាត និងតាន់។ ក្រៅពីប្រូតេអ៊ីន គ្រឿងផ្សំ ទាំងនោះមាន តែបៃតង ជាតិguarana និងកាហ្វេអ៊ីន ដែលជំនួយដល់ មេតាប៉ូលីស (ការបំលែងអាហារ ឲ្យទៅជាថាមពល) និងសម្រកទម្ងន់។ 
៨. ទទួលទាន តែសារជាតិ ធាត់ដែលមានប្រយោជន៍
សារជាតិធាត់ មួយចំនួន ដែលមាននៅ ក្នុងខ្លាញ់ត្រី គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ គឺជាសារជាតិ ធាត់មានប្រយោជន៍។ វាជួយបង្កើន មេតាប៉ូលីស ហើយវាក៏ជួយពន្យឺត ការបញ្ចេញជាតិ ស្ករទៅក្នុង សរសៃឈាមផងដែរ។ 
ប្រភព៖ បរទេស

មិននឹកស្មានថា ​អាហារសាមញ្ញៗ ទាំង៥មុខនេះ អាចជួយឲ្យស្រកទម្ងន់ បានយ៉ាងល្អសោះ

មនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បាន នូវរូបរាងស្អាតស្រឡូន គួរជាទីបេតី ព្រោះថាពេលមានរាងស្អាត គឺស្លៀកសម្លៀកបំពាក់អ្វីក៏សាកសមដែរ។ ក្នុងនោះដែរ ពួកគេបានព្យាយាមបង្អត់អាហារ និងលេបថ្នាំ ដើម្បីទម្ងន់របស់ពួកគេស្រក។ ប៉ុន្តែតាមការពិតទៅ អាហារធម្មជាតិមួយចំនួន ដែលងាយស្រួលស្វែងរក ក៏អាចជួយឲ្យអ្នកស្រកទម្ងន់បានដែរ។
១) ក្រូច៖ ចំពោះប្រភេទផ្លែក្រូច ដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ តែងតែផ្តល់ឲ្យអ្នក នូវរសជាតិយ៉ាងឆ្ងាញ់ពិសា ដោយមិនបន្ថែមនូវជាតិកាឡូរី។ បន្ថែមពីនេះទៅទៀត ប្រភេទក្រូចទាំងនេះ បានផ្ទុកនូវជាតិសរសៃច្រើន និងអាចជួយរំលាយអាហារបានយ៉ាងល្អផងដែរ។ ដូច្នេះអ្នកគួរតែព្យាយាម ទទួលទានផ្លែក្រូចឲ្យបានច្រើនកាន់តែល្អ ដើម្បីជួយឲ្យអ្នកលែងឃ្លានអ្វីផ្សេង ក្នុងរយៈពេលយូរ។
២) តែបៃតង៖ តែបៃតង ជាថ្នាំរុក្ខជាតិមួយប្រភេទ ដែលអាចជួយឲ្យអ្នកមានរាងស្លីមស្អាតបាន ហើយថែមជួយឲ្យអ្នក ជៀសឆ្ងាយនូវជម្ងឺផ្សេងទៀតផងដែរ។ ចំពោះតែបៃតង បានបង្ហាញឲ្យឃើញថា វាជាតែម្យ៉ាង ដែលអាចដុតបំផ្លាញកាឡូរី និងវាជួយការពារធ្មេញពុកផុយទៀតផង។
៣) ត្រីសាឌីន៖ ចំពោះពពួកសត្វតូចៗទាំងនេះ ជាអាហារដ៏ល្អបំផុត ក្នុងការស្រក ទម្ងន់ នេះបើតាមការសិក្សាកន្លងមកបានបញ្ជាក់។ ចំពោះប្រភេទត្រីសាឌីន សម្បូរទៅដោយជាតិអូមេហ្កា៣ ដែលល្អសម្រាប់រាងកាយ ហើយក៏ជួយដុតរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានជាតិប្រូតេអ៊ីនខ្ពស់ និងធ្វើឲ្យអ្នកឆ្អែតក្នុងរយៈពេលយូរ។ ដូច្នេះហើយអ្នកគួរតែព្យាយាម ទទួលទានត្រីសាឌីនឲ្យបានច្រើន ដើម្បីជួយស្រកទម្ងន់។
៤) ល្ពៅ៖ ចំពោះល្ពៅ ផ្ទុកទៅដោយជាតិសរសៃច្រើន ហើយធ្វើឲ្យអ្នកឆាប់ឆ្អែតថែមទៀត។ ជាការពិត ប្រសិនបើអ្នកធ្វើជាទឹកល្ពៅ គឺវាផ្ទុកត្រឹមតែ៤០កាឡូរីតែប៉ុណ្ណោះ ដែលជួយឲ្យអ្នកឆ្អែតក្នុងរយៈយ៉ាងយូរផងដែរ។
៥) ដំឡូង៖ វាជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដំឡូងមិនមែនជាសត្រូវក្នុងការស្រក ទម្ងន់។ ក្នុងនោះដែរ អ្នកគួរតែជំនួសពីការចៀនដំឡូង មកជាដុត ចំហុយ រឺក៏អាំងវិញប្រសើរជាង ដើម្បីកុំឲ្យរាងកាយទទួលជាតិខ្លាញ់ច្រើនពេក។
ទាំងនេះជាអាហារសាមញ្ញៗ ដែលអ្នកងាយស្រួលក្នុងការទទួលទាន ហើយថែមទាំងជួយអ្នកឲ្យស្រកទម្ងន់បានល្អផងដែរ៕
ប្រភព ៖ បរទេស